លោកជំទាវ អុឹម សុីថែ អញ្ជេីញជាអធិបតីភាព ក្នុងវេទិកាពិគ្រោះយោបល់ស្តីពី ទិវា នៃក្តីស្រឡាញ់ ក្រោមប្រធានបទ (យុវវ័យ និងការផ្លាស់ប្តូរឥរិយាបថ)


ខេត្តសៀមរាប ៖ លោកជំទាវ អុឹម សុីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី អញ្ជេីញជាអធិបតីភាព ក្នុងវេទិកាពិគ្រោះយោបល់ស្តីពី ទិវា នៃក្តីស្រឡាញ់ ក្រោមប្រធានបទ “យុវវ័យ និងការផ្លាស់ប្តូរឥរិយាបថ” នារសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប។

គោលបំណងវេទិកានេះ៖ ពង្រឹងភាពអង់អាចក្នុងការធ្វេីសេចក្តីសម្រេចចិត្ត និងការផ្លាស់ប្តូរឥរិយាបថប្រកបដោយគុណធម៌ និងសុជីវធម៌សម្រាប់ជីវិត។
សមាសភាពចំនួន១៦០ នាក់ ( ស្រី១០៥ នាក់ )៖ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី លោកស្រីអនុប្រធានមន្ទីរកិច្ចការនារីខេត្ត លោកអភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប តំណាងមន្ទីអប់រំ យុវជន និងកីឡាខេត្ត នាយិការងវិទ្យាល័យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។