វេទិកាសាធារណៈរបស់ក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២០ នេះឯកឧត្ដម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត នៅវត្តសំពៅកែវ ភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន។ក្នុងគោល បំណងស្ដាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជ រដ្ឋាភិបាល ការទទួលនូវសេវាសាធារណៈបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ។

សមាសភាពចូលរួមមាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក អជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋ។