ប្រជុំសាមញ្ញលើកទី៨ សម្រាប់អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៨ អាណត្តិទី៣ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម អម សុភា អភិបាលរងខេត្តដោយមានការចូលរួម ពីសមាជិក ក្រុមប្រឹក្សាខេត្ត កងកម្លាំង ទាំងបីឈរក្នុងខេត្ត នាយករងរដ្ឋបាល សាលាខេត្ត មន្ទីអង្គភាព ជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត សរុប ៧០នាក់។

នៅក្នុងកិច្ចប្រជុំលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តពិភាក្សានិងអនុម័តនូវខ្លឹមសាររបៀបវារ:ដូចខាងក្រោមៈ
១. សេចក្ដីព្រាង របៀបវារ:កិច្ចប្រជុំសាមញ្ញលើកទី៨
២. សេក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៧
៣. លទ្ធផល របាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែមករាឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ។

ឯកឧត្តមឡុង ឈុនឡៃ បានស្នើឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធឆ្លើយបំភ្លឺរាល់សំណួរ បញ្ហាប្រឈម និងសំណូមពរដែលក្រុមប្រឹក្សាបានលើកឡើង។

ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះកិច្ចខំប្រឹងប្រែង របស់លោក លោកស្រី មន្ទីរ អង្គភាព ក្នុងការចូលរួមអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនដោយ ឡែក ចំណុចខ្វះខាតយើងបន្តជម្រុញអនុវត្តឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល៕