ពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែងនាយក នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ


ឯកត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូច ភា អភិបាល នៃ គណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេភារៈកិច្ច និងតែងតាំងមុខតំណែង នាយក និងនាយករង នៃវិទ្យាស្ថានពហុ បច្ចេក ទេសភូមិភាគតេជោសែនតាកែវ ព្រឹកថ្ងៃ ព្រហស្បត្តិ៍ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ។ ពិធីប្រកាសតែងតាំងនេះ រៀបចំធ្វើឡើងនៅសាលប្រជុំវិទ្យាស្ថាននេះផ្ទាល់ ហើយក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមគណៈប្រតិភូក្រសួងការងារ ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំ ទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អនុប្រធាន នៃវិទ្យាស្ថាន​ពហុបច្ចេក ទេសភូមិភាគតេជោសែន និងលោកគ្រូ អ្នក គ្រូ រួមជាមួយសិស្សនិស្សិតចូលរួមផងដែរ ៕