ការដ្ឋានសាងសង់ច្រាំងទន្លេមុខ សាលាខេត្តក្រចេះ បានចាប់បើកការដ្ឋានសាងសង់សម្រេចបានលទ្ធផល ការងារបាន ២៥% ហើយ


នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ការដ្ឋានសាងសង់ច្រាំងទន្លេមុខ សាលាខេត្តក្រចេះ បានចាប់បើកការដ្ឋានសាងសង់នៅថៃ្ងទី០៤ ខែមករា ឆ្នាំ២០២០ សម្រេចបានលទ្ធផល ការងារបាន ២៥% ហើយ ដែលការងាររួមមានដូចខាងក្រោម ៖
– ដាក់បាវខ្សាច់ការពារជេីងទេរ ផែ្នកខាងក្រោមប្រវែង ១៧៥ម៉ែត្រ
– ធ្វើផ្លូវចូលគ្រឿងចក្រ
– ខួងរណ្តៅគ្រឹះនិងចាក់គ្រឹះ បាន ១០រណ្តៅ ៕