នាវាទេសចរណ៍ SILVER SPIRIT សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នាព្រឹកថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០
នាវាទេសចរណ៍ SILVER SPIRIT សញ្ជាតិ BAHAMAS មាន បណ្តោយ ២១០ ម៉ែត្រ និង ទទឹង ២៦ ម៉ែត្រ ជំរៅទឹក ៦ ម៉ែត្រ ដែលមានអ្នកដំណើរចំនួន ៥១១ នាក់នាវិក ចំនួន ៤០៨ នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៦:៣០ និង ចាកចេញនៅ ម៉ោង ១៦:០០ ។