ខេត្តកណ្តាល៖ ឯកឧត្តម គីមរិទ្ធី អភិបាល រងខេត្តកណ្តាល បានអនុញ្ញាត អោយលោក ម៉ៃ គែល ហឺរីងតុន នាយក ភ្នាក់ងារ ភឺសខរ័(peace corps) សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សា ការងារ នៅសាលា ខេត្តកណ្តាល កាលពី ព្រឹកមិញនេះ។
ក្នុងកិច្ច ពិភាក្សាការងារ លោកម៉ៃគែល ហឺរីងតុន បានជំរាបជូន ឯកឧត្តមអភិបាលរងខេត្ត អំពី សមិទ្ធិផល របស់ភ្នាក់ងារ peace corps សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា សំរេចបានកន្លងមក និងមានបំណងស្នើសុំ ការអនុញាត្ត បើកវគ្គ បណ្តុះបណ្តាល ដល់អ្នកស្មគ្រ័ ចិត្ត ចំនួន៧៤នាក់ និង ស្នើអនុញាត្ត អោយពួកគេ បានស្នាក់នៅ ក្នុងស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ផងដែរ។
ទទ្ទឹមនិងនេះដែរ លោកម៉ៃគែលហឺរីងតុន ក៍បានជំរាបជូន ពីកម្មវិធីបណ្តុះបណ្តាល ទូទៅរបស់ សិក្ខាកាម ជនជាតិអាមេរិក ក្រុមទី១៤ផងដែរ។
មានប្រសាសន៍ ឆ្លើយតប ឯកឧត្តម គីមរិទ្ធី បានស្វាគមន៍ និងគាំទ្រគំរោង បណ្តុះបណ្តាល នេះ។