ឯកឧត្តម ពេជ្រ វាសនា បានបន្តដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល វត្តហ្លួង និងវត្តជ្រែ


នៅរសៀលថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានបន្តដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល វត្តហ្លួង និងវត្តជ្រែ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មកទល់ពេលបច្ចុប្បន្ននេះ គម្រោងទាំង ០៣កន្លែង សម្រេចលទ្ធផលការងារទាំងជំហានទី១ និងជំហាន ទី២ ប្រមាណ ៨១% នៃទំហំការងារសរុប ៕