អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ផាទ្រីក មួរហ្វី H.E. W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ និយាយដោយឡែកក្នុងរាជធានីភ្នំពេញ ដើម្បីទាក់ទាញពាណិជ្ជករមកវិនិយោគ និងភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តឱ្យកាន់តែច្រើន។

រដ្ឋបាលរាជធានីភ្នំពេញគាំទ្ររាល់គម្រោងរបស់វិនិយោគិនជាតិ និងអន្តរជាតិដែលបានធ្វើការវិនិយោគក្នុងរាជធានីភំ្នពេញ៕