(កំពង់ធំ)៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០២០ កុំព្យូទ័រលើតុមួយគ្រឿង តម្លៃ៣២០ ដុល្លារ សហរដ្ឋអាមេរិក ភេសជ្ជៈចំនួន ១២ កេស និងបច្ច័យមួយចំនួន ត្រូវបានឯកឧត្ដមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកទៅប្រគេនព្រះសង្ឃ សម្រាប់ប្រេីប្រាសរៀនសូត្រ ដល់សមណសិស្ស និងរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឃចំនួន ៤២ អង្គ ដែលកំពុងគង់រៀនសូត្រ នៅក្នុងវត្តពោធិមានជ័យ ហៅវត្តវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។