អភិបាលខណ្ឌចំការមន ចុះពន្លឿនការបុកស៊ីផាយប្រឡាយបឹងត្របែក


អភិបាលខណ្ឌចំការមនលោក ថេង សុថុល រួមដំណើរដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ និងមន្រ្ដីជំនាញក្រោមឱវាទរបស់រដ្ឋបាលខណ្ឌ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យស្ថានភាពការបុកស៊ីផាយប្រឡាយបឹងត្របែក និងការសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើផ្ទះចេញពីលើប្រឡាយ ដើម្បីពន្លឿនការងារនេះ ដើម្បីឈានទៅស្តារប្រឡាយ ក្នុងការរំដោះទឹកនារដូវវស្សាខាងមុខ។

លោក ថេង សុថុល បានឲ្យដឹងថា ការចុះត្រួតពិនិត្យស្ថានភាពប្រឡាយ បឹងត្របែកនាពេលនេះ ក្នុងបំណងចង់ដឹងថា ក្រោយមានការយល់ព្រមចូលរួមរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើ មាត់ប្រឡាយ ព្រមរុះផ្ទះស្នាក់នៅចេញពីមាត់ប្រឡាយនេះ និងពិនិត្យថា តើមានអ្វីដែលរាំងស្ទះ ក្នុងនាមរដ្ឋបាលខណ្ឌចំការមនត្រូវដោះស្រាយភ្លាមៗ សំខាន់ធ្វើយ៉ាងណាឲ្យដំណើរការស្ថាបនា បុកស៊ីផាយ ស្ថាបនាប្រឡាយមានទាន់តាមគម្រោងរបស់សាលារាជធានី។

លោក ថេង សុថុល បានបញ្ជាក់ថា បើតាមគម្រោង ការបុកស៊ីផាយប្រើរយៈពេលប្រមាណ ២០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ។ លោកថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ ដំណើរ ការងារបុកស៊ីផាយ ដោយមិនបប្រើរយៈពេលវែងទេ ព្រោះយើងបានធ្វើរួចរាល់បាន ៥០ភាគរយហើយ៕