ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹក ក្នុងឃុំព្រែកអន្ទះ


នៅថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹក ក្នុងឃុំព្រែកអន្ទះ ស្រុកពោធិរៀង ខេត្តព្រៃវែង ដើម្បីសង្រ្គោះស្រូវប្រាំងដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យមចំនួន ០១គ្រឿង លើផ្ទៃដីចំនួន ៣៧៥ហិកតា បូមចេញពីប្រភពទឹកទន្លេតូចដាក់បញ្ចូលព្រែកអូរធម្មជាតិដើម្បីឲ្យកសិករបូមបន្តដាក់ស្រែដែលខ្វះទឹក ៕