ពិធី​បើក​សិក្ខាសាលា​ផ្លាស់ប្ដូរ​បទពិសោធន៍​ស្ដីពី កម្មវិធី​លើក​កម្ពស់​សុខភាព​សិក្សា


ខេត្ត​តាកែវ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​បើក​វគ្គ​សិក្ខាសាលា​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ស្ដីពី​ការ​លើក​កម្ពស់​សុខភាព​សិក្សា ក្នុង​គោល​បំណង​ចែករំលែក និង​ផ្លាស់ប្ដូរ​បទ​ពិសោធន៍ នៅ​តាម​គ្រឹះស្ថាន​សិក្សា​ផ្សេង​គ្នា គ្រប់​រាជធានី​ខេត្ត ដើម្បី​កំណត់​ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ជំរុញ​ការ​លើក​កម្ពស់​សុខភាព​សិក្សា។

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​កីឡា ក្នុង​ឱកាស​នេះ​ដែរ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា កម្មវិធី​លើក​កម្ពស់​សុខភាព​សិក្សា​ពិត​ជា​មាន​សារ:​សំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សិស្សានុសិស្ស និង​បុគ្គលិក​អប់រំ​ ដើម្បី​អាច​បំពេញ​បាន​នូវ​ការងារ​ស្នូល​ទាំង​ការ​បង្រៀន និង​រៀន ដើម្បី​ក្លាយ​ជា​មូលធន​មនុស្ស​ពេញលេញ សម្រាប់​សង្គម​ជាតិ ដូច្នេះ​ហើយ​យើង​ត្រូវ​មាន​ការ​ចែករំលែក និង​ទទួល​យក​នូវ​បទពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សុខភាពសិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា៕

០៥ ធ្នូ ២០២០ | មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​តាកែវ