ខេត្តតាកែវ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គសិក្ខាសាលាផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីការលើកកម្ពស់សុខភាពសិក្សា ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ នៅតាមគ្រឹះស្ថានសិក្សាផ្សេងគ្នា គ្រប់រាជធានីខេត្ត ដើម្បីកំណត់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពនៅក្នុងការជំរុញការលើកកម្ពស់សុខភាពសិក្សា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ និងកីឡា ក្នុងឱកាសនេះដែរលោកជំទាវបានមានប្រសាសន៍ថា កម្មវិធីលើកកម្ពស់សុខភាពសិក្សាពិតជាមានសារ:សំខាន់យ៉ាងខ្លាំងចំពោះសិស្សានុសិស្ស និងបុគ្គលិកអប់រំ ដើម្បីអាចបំពេញបាននូវការងារស្នូលទាំងការបង្រៀន និងរៀន ដើម្បីក្លាយជាមូលធនមនុស្សពេញលេញ សម្រាប់សង្គមជាតិ ដូច្នេះហើយយើងត្រូវមានការចែករំលែក និងទទួលយកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមកដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា៕
០៥ ធ្នូ ២០២០ | មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ