សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើលិខិតចូលរួមរំលែក​មរណ​ទុក្ខ​ យ៉ាងក្រៀមក្រំ ជាមួយ ឧកញ៉ា សៀង ណាំ និងភរិយា


(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានចូលរួមរំលែកមរណទុក្ខ ជាមួយ ឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា ជាតំណាងរាស្រ្ដមណ្ឌលសៀមរាប និងភរិយា ដែលកំពុងមានទុក្ខយ៉ាងក្រៀម ដោយសារឧបាសក ឈុន ហាក់ ត្រូវជាឪពុក ឪពុកក្មេក បានទទួលមរណភាព។
នៅក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនឧកញ៉ា សៀង ណាំ និងភរិយា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា « ខ្ញុំ និងភរិយា សូមចូលរួមរំលែក នូវសេចក្តីទុកដ៏ក្រៀមក្រំ ក្តុកក្តួលអាឡោះអាល័យជាទីបំផុតជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ព្រមទាំងសូមបួងសួងដល់វត្ថុ សក្ក័សិទ្ធក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់រក្សាដួងវិញ្ញាណក្ខន្ធ ឧបាសក ឈុន ហាក់ បានទៅសាយសុខក្នុង សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ»។
សូមបញ្ជាក់ថា ឧបាសក ឈុន ហាក់ ត្រូវជាឪពុកបង្កើតឧកញ៉ា សៀង ណាំ បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយសារជរាពាធ។
ខាងក្រោមនេះជាលិខិតរបស់សម្តេច សាយ ឈុំ ផ្ញើជូនឧកញ៉ា សៀង ណាំ និងភរិយា៖