ឯកឧត្តម សោម ស៊ុន អញ្ជើញចុះសំណេះសំណាល​សាកសួរ​សុខទុក្ខ​សមាជិកបក្ស​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ នៅ​មូលដ្ឋាន​


នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​០៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ថ្ងៃ​ឈប់​សម្រាក​ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង និងសហការី បានអញ្ជើញទៅ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​សមាជិកបក្ស​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ នៅ​មូលដ្ឋាន​ ។

លោក​ពា​ ជឿន​ អាយុ​ ៤៤​ ឆ្នំា​ និង​ភរិយា​ឈ្មោះ​យុិន​ វណ្ណា​ អាយុ​៥២ឆ្នំា​ មាន​កូន​ចំនួន​បី​នាក់​នៅ​ក្នុង​បន្ទុក​ ជា​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ភូមិ​ចំបក់​បញ្ញា​ ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ ហើយ​បច្ចុប្បន្ន​លោក​ពា​ ជឿន​ ដែល​ជាមេ​គ្រួសារ​ មាន​ជំងឺ​ប្រចាំ​កាយ​ មិន​អាច​ទៅ​ប្រកបមុខរបរ​ជាកម្មករសំណង់​ដូច​សព្វ​ដង​បាន​ ។

ក្រុម​ការងារ​ជួយ​ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បាន​ឧបត្ថម្ភ​ជូន​គាត់​មាន​អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​ មីកំប៉ុង​ចំនួន​២​ យួរ​ ទឹក​ត្រី​ ទឹក​សុីអុីវ​ចំនូន​ ២យួរ​ និង​និងថវិកាមួយចំនួន។