នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ថ្ងៃឈប់សម្រាកឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង និងសហការី បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខសមាជិកបក្សដែលមានជីវភាពលំបាកខ្វះខាត នៅមូលដ្ឋាន ។
លោកពា ជឿន អាយុ ៤៤ ឆ្នំា និងភរិយាឈ្មោះយុិន វណ្ណា អាយុ៥២ឆ្នំា មានកូនចំនួនបីនាក់នៅក្នុងបន្ទុក ជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាត ហើយបច្ចុប្បន្នលោកពា ជឿន ដែលជាមេគ្រួសារ មានជំងឺប្រចាំកាយ មិនអាចទៅប្រកបមុខរបរជាកម្មករសំណង់ដូចសព្វដងបាន ។
ក្រុមការងារជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានឧបត្ថម្ភជូនគាត់មានអង្ករចំនួន ៥០ គីឡូក្រាម មីកំប៉ុងចំនួន២ យួរ ទឹកត្រី ទឹកសុីអុីវចំនូន ២យួរ និងនិងថវិកាមួយចំនួន។