(កំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទីទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង និងក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បាននាំយកអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួនមួយកេស និងថវិកាចំនួន២០០,០០០ រៀល ទៅចូលរួមបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា លោកយាយ ស៊ុំ គន អាយុ៧៣ ឆ្នំា ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីយប់ថ្ងៃទី ០៦ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន នាំយកថវិកា និងសម្ភាៈទៅចូលរួមបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា
