លោកជំទាវបណ្ឌិត សឿ សុជាតាបានជំរុញអោយសិស្សានុសិស្សទាំងអស់ចូលរួមអនុវត្តទិសស្លោកក្រសួងអប់រំអ្នកចេះគឺជាប់ និងត្រូវចេះវិធីការពារវីរុសថ្មីកូរ៉ូណា ដើម្បីសុវត្ថិភាពសុខភាពក្នុងការសិក្សា


កំពង់ឆ្នាំងៈលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួងអប់រំយុវជន និង កីឡានិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ បានជំរុញបែបនេះនៅរសៀលថ្ងៃទី៨ ខែ កុម្ភះ ឆ្នាំ២០២០ ក្នុងពិធីជួបសំណេះសំណាលនិងនាំយកសៀវភៅ០៧មុខវិជ្ជានិងកម្រងវិញ្ញាសារចែកជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅវិទ្យា
ល័យចំនួន០២ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងដោយមានសិស្សានុសិស្ស ថ្នាក់ទី១២ចូលរួមសរុប៤៨៦នាក់ ផងដែរ។

លោកជំទាវបណ្ឌិត សឿ សុជាតា បានមានប្រ
សាសន៍បន្តថាៈសិស្សានុសិស្សទាំងអស់ត្រូវបង្កើនការសិក្សាររបស់ខ្លួន ទោះ ស្ថិតក្នុងស្ថានភាពណាក៏ដោយ ត្រូវយកចិត្តទុកដាក់រៀនសូត្រ អោយបានពូកែ កុំបោះបង់ការសិក្សា អោយស្របទៅនឹងគោលដៅកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡាក្នុងការពង្រឹងនូវគុណភាពអប់រំ ដើម្បីប្រែក្លាយធនធានមនុស្សអោយទៅជាមូលធនមនុស្សប្រកបដោយប្រសិទ្ធភាពនោះគឺគោល
ការណ៍អ្នកចេះជាប់ ។ស្របតាមពាក្យស្លោកសូមក្មួយៗសិស្សានុសិស្ស ត្រូវប្រឹងប្រែងរៀនសូត្រដោយពឹងលើខ្លួនឯងឲ្យអស់ពីសមត្ថភាព សិក្សាគ្រប់មុខវិជ្ជា និងត្រូវចូលរួមក្នុងវគ្គបំប៉នបន្ថែមដែល សាលាបានរៀបចំឲ្យបានជាប់លាប់ គ្រប់ៗគ្នា ធ្វើយ៉ាងណាឲ្យគុណភាពអប់រំរបស់យើងកាន់តែទទួលបាននូវការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ។

លោកជំទាវបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថាៈ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំបានកំណែទម្រង់លើប្រព័ន្ធអប់រំជាច្រើនទាក់ទងនឹងការកែប្រព័ន្ធប្រឡង និងសមត្ថភាពគ្រូផ្សេងៗ ក្នុងន័យមួយថា នៅពេលណាដែលប្រទេសយើងកំពុងស្ថិតនៅដំណាក់កាលប្រកួតប្រជែង ទាំងរដ្ឋ ទាំងឯកជន ត្រូវតែប្រឹងទាំងអស់គ្នា ។ អ្វីដែលកត់សម្គាល់មួយទៀតរដ្ឋនិងឯកជន បានសហការចាប់ដៃគ្នាប្រកួតប្រជែង ក្នុងន័យគោលដៅរួមគ្នា ធានាអោយបានគុណភាពអប់រំល្អនៅថ្ងៃអនាគត ។ សរុបមកវិញវិស័យអប់រំនៅទូទាំងប្រទេសហាក់ដូចជាមានសន្ទុះខ្លាំង ទាំងអ្នកកំពុងបម្រើការក្នុងវិស័យអប់រំបច្ចុប្បន្ន ទាំងអ្នកវិនិយោគថ្មីៗ កំពុងប្រឹងដើម្បីពង្រឹងគុណភាពផងដែរ ។ ការអប់រំ គឺជាការងារមួយសំខាន់ដែលជំរុញការអភិវឌ្ឍប្រទេសយើង ដរាបណាយើងមានធនធានមនុស្សល្អៗ ។

លោកជំទាវបណ្ឌិតក៏បានណែនាំដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់អោយចេះពីវិធីការពារជំងឺផ្លូវដង្ហើមបណ្តាលពីវីរូសថ្មីកូរ៉ូណា ដែលបាននិងកំពុងគំរាមកំហែងនៅប្រទេសចិននិងប្រទេស១ចំនួនលើសកលលោក។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិតបានផ្តល់សៀវភៅរំលឹកមេរៀនសង្ខេបនិងកម្រងវិញ្ញាសារសម្រាប់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងវិទ្យាល័យបរិបូណ៌ត្បូងផងដែរ៕