ឯកឧត្តម មាស សុភា អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសភាពការណ៍ ការងារគណបក្សខេត្តឆ្នាំ ២០១៩ ទិសដៅភារកិច្ចឆ្នាំ២០២០ និងផ្សព្វ ផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥


គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តា ល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសភាពការណ៍ ការងារគណបក្សខេត្តឆ្នាំ ២០១៩ ទិសដៅភារកិច្ចឆ្នាំ២០២០ និងផ្សព្វ ផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការកណ្តាល ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត សមាជិក សមាជិកា អចិន្ត្រៃគណៈកម្មាធិការគណ បក្សខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្ស សាខាបក្ស ប្រធាន អនុប្រធានគណ បក្សក្រុង ស្រុក ប្រធានគណបក្សឃុំសង្កាត់ ដែលមានអ្នកចូលរួមសរុបចំនួន៤៦៨ នាក់ ស្រី ៩១។

ក្នុងឱកាសនោះដែរឯកឧត្តម មាស សុភា បានពាំ នាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា ចំពោះសមាជិក សមាជិកា អង្គប្រជុំ។

ក្នុងនោះដែរឯកឧត្តម បានជម្រាបពីការកែទម្រង់តាមបែបវិជ្ឈការ និងវិសហមជ្ឈការ និងជម្រាបពីស្មារតីអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា លើកទី៤២ អាណត្តិទី៥ រួមមាន៖
-ការវិវត្តន៍សភាពការណ៍អន្តរជាតិប្រកបដោយភាពស្មុកស្មាញ ពិសេសរបបពហុប៉ូល ការប្រកួតប្រជែងអំណាច របស់ប្រទេសមហាធំៗលើពិភព លោក។
-សេដ្ឋកិច្ចពិភពលោក បានជួបហានិភ័យ
-ភាពតានតឹងនានាបានកើតឡើងនៅមជ្ឈឹមបូព៌ា អីរ៉ាក់ ជាដើម។
-បដិវត្តឧស្សាហ៍កម្ម ០.៤ បញ្ហាភាវរកម្ម ផលប៉ះពាលរវាង អាស៊ាន អឺរ៉ុប។
-ភូមិសាស្រ្តនយោបាយ ក្នុងនោះកម្ពុជាបានជួបក្នុងរយៈពេលវែង ហេតុនេះកម្ពុជា ប្រកាន់យក សាមគ្គីភាពខាងក្នុង បង្កើនមិត្តខាងក្រៅ និងភីក្រមទាំង៥ និងប្រកាន់យកពហុភាគីនិយម។
-ការវិវត្តន៍សភាពការណ៍នយោបាយក្នុងប្រទេស ការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់អតីតបក្សប្រឆាំង
-រាជរដ្ឋភិបាលបានការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាលស្របច្បាប់ មានទំនាក់ទំនងសហការល្អជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។
-ធ្វើអោយជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ
-ការចាត់តាំងអនុវត្តនយោបាយ ការពារសន្តិសុខល្អ លើកតម្កើងបានស្មារតីជាតិនិយម បិទការ ភ្នាល់តាមប្រព័ន្ធអនឡាញ។
-ការអនុវត្តការកែទម្រង់សាធារណដ៏មុតស្រួច តាមបែបបវិជ្ឈការ និងវិសហមជ្ឈការ ផ្តល់ទំនុក ចិត្តដល់វិនិយោគទុន។
-ការគ្រប់គ្រងចំណូលបានល្អ។
-លើកកម្ពស់គោលនយោបាយគាំពារសង្គម

ជាចុងបញ្ចប់ឯកឧត្តមបានសំណូមពរសូមអោយសមាជិក សមាជិកា និងមន្ត្រីទាំងអស់ខិតខំបំពេញការងារ អោយបានល្អ