ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកាសដាក់ឲ្យដំណើររចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកត្រាំកក់ ស្របការណែនាំរបស់ក្រសួងមហាផ្ទៃ


តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រកាសដាក់ឲ្យដំណើររចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកត្រាំកក់ ស្របការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមដោយលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងមានការចូលរួមដោយ លោក លោកស្រី ជុំវិញសាលាស្រុកជាច្រើនរូប។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដ៏មានសារៈសំខាន់ និងជាព្រឹត្តិការជាប្រវត្តិសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ តាម គោលនយោបាយវិម្ឈការ និងវិសហមជ្ឈការ សំដៅធាលើការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានទាំងនោះ សម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌ ដើម្បីរួមចំណែកក្នុងការបំពេញភារកិច្ចជូនរដ្ឋបាលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន ៕