ក្រុមការងារបចេ្ចកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងគម្រោងសាងសង់សំណង់ស្ទាក់ទឹកស្ទឹងទូកមាស


នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារបចេ្ចកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងគម្រោងសាងសង់សំណង់ស្ទាក់ទឹកស្ទឹងទូកមាស ដោយមានការចូលរួមពី អាជ្ញាធរដែនដី ស្រុកបន្ទាយមាស លោក ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក និងលោក លោកស្រី ក្រុមប្រឹក្សាឃុំទូកមាសខាងលិច ដើម្បីកំណត់ទីតាំងសាងសង់សំណង់កាត់ស្ទឹង ក្នុងគោលបំណង ស្ទាក់យកទឹកមកធ្វើការស្រោចស្រពលើផ្ទៃដីស្រែ ដែលតែងតែជួបការខ្វះខាតទឹក និងយកទឹកមកប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ជីវភាពរស់នៅ និងជាងនេះទៅទៀត ក្រោយពេលសាងសង់រួច សំណង់នេះជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ ៕