ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយ លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ និងមន្ត្រីក្រោមឱវាទនៅសាលាក្រុងក្រចេះ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
គោលបំណងក្នុងជំនួបនេះ គឺដើម្បីស្តាប់នូវរបាយការណ៍ស្តីពីការអភិវឌ្ឍរបស់ក្រុង និងការងារពាក់ព័ន្ធភារកិច្ចទទួលបន្ទុករបស់គណៈកម្មការ។ បន្ទាប់ពីបញ្ចប់ជំនួបរួចមក គណៈប្រតិភូបានបន្តដំណើរចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទនៅសាលាស្រុកចិត្របុរីផងដែរ។