ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយ លោក លី មីណា​ អភិបាលស្រុកបុរីអូរស្វាយសែនជ័យ​ និងមន្ត្រីក្រោមឱវាទ


ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម លោកជំទាវ​ ជាសមាជិកសមាជិកាគណៈកម្មការ និងសហការី​ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយ លោក លី មីណា​ អភិបាលស្រុកបុរីអូរស្វាយសែនជ័យ​ និងមន្ត្រីក្រោមឱវាទ​ នៅសាលាស្រុកបុរីអូរស្វាយសែនជ័យ ស្ថិតក្នុងខេត្តស្ទឹងត្រែង។

គោលបំណងក្នុងជំនួបនេះ គឺដើម្បីស្តាប់នូវរបាយការណ៍ស្តីពីការអភិវឌ្ឍរបស់សាលាស្រុក និងការងារពាក់ព័ន្ធភារកិច្ចទទួលបន្ទុករបស់គណៈកម្មការ នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។