ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកតាលោសែនជ័យ ចំនួន១៦រូប


នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកតាលោសែនជ័យ ចំនួន១៦រូបនោះរួចមក, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យការដ្ឋានសាងសង់អគាសិក្សាមួយខ្នង មាន៥បន្ទប់ រួមទាំងរបង ក្លោងទ្វា និងផ្លូវប៉េតុង ក្នុងសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យតាលោ ស្រុកតាលោសែនជ័យ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម និងលោកជំទាវ ហ៊ុន ចាន់ធី ព្រមទាំងបានចូលរួមដោះស្រាយសំណូមពរមួយចំនួនផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្តមបានជួបសំណេះសំណាល និងបានណែនាំឲ្យក្មួយៗសិស្សានុសិស្សា ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ ដើម្បីឈោងចាប់នូវអនាគតដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ៕