ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងប្រធានអង្គភាពជុំវិញខេត្តអញ្ជើញ ចូលរួមបុណ្យនិងរំលែកទុក្ខជាមួយគ្រួសារសពលោកជំទាវ សៀង គឹមឡេង ភរិយា របស់ ឯកឧត្ដម សូ រិន អតីតអភិបាលខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ រសៀលថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០
ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តបាន អញ្ជើញចូលរួមបុណ្យនិងរំលែកទុក្ខដ៏ក្រៀមក្រំ​ ព្រមទាំង នាំយកថវិកាទៅចូលរួមបុណ្យជាមួយគ្រួសារសពលោកជំទាវ សៀង គឹមឡេង ភរិយារបស់ឯកឧត្ដម សូ រីន អតីតអភិបាល ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព នៅវេលា ម៉ោង១៥និង១៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ ក្នុង ជន្មាយុ ៦៧ ដោយរោគាពាធ។

សពលោក ជំទាវ សៀង គឹមឡេង រៀបចំធ្វេីបុណ្យតាម ប្រពៃណីនៅគេហដ្ឋានរបស់លោកជំទាវស្ថិត​ក្នុងភូមិទូលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តមឡុង ឈុនឡៃ និងឯកឧត្តម ឈួរ ច័ន្ទឌឿន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ បានសម្តែងនូវការសោកស្តាយ ចំពោះក្រុមគ្រួុសារសព ដែលបាត់នូវសមាជិកមនុស្ស ជាទីស្រឡាញ់ ដែលត្រូវ ជាភរិយា ម្តាយ ជីដូន និង ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ សៀង គឹមឡេង សូមបានទៅកាន់សុគតិភព​ កុំបីឃ្លៀងឃ្លាតឡេីយ​។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានចូលបុណ្យជាមួយគ្រួសារសពលោកជំទាវ សៀង គឹមឡេងចំនួន៦លានរៀលផងដែរ៕