មន្រ្តីសម្របសម្រួលអង្គការអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា លើកឡើងថា តាមច្បាប់សភារាល់ថ្ងៃគ្មានអ្វីប្លែកទេ ទោះបីជាបក្សប្រឆាំងចូលប្រជុំសភា ឬមិនចូល ក៏គ្មានអ្វីប៉ះពាល់ដែរ ព្រោះបក្សប្រជាជនកម្ពុជា មានសំឡេង៥០បូកមួយ ក្នុងការសម្រេចចិត្ត។ លោកបន្តថា” សភានឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី៣១មករា ខាងមុខនេះ បក្សប្រជាជន ឬសភាប្រជុំ ហើយបក្សសង្គ្រោះជាតិចូលមិនចូលនោះ ជាឆន្ទះរបស់បក្សសង្គ្រោះជាតិ ហើយបើមិនចូល ក៏សំលេង៥០បូកមួយ របស់បក្សប្រជាជន គេនៅតែដកនឹង អញ្ជឹងអត់មានអីប្លែកអត់អ្វីថ្មី”។
រដ្ឋសភាបានសម្រេច បើកសម័យប្រជុំវិសាមញ្ញាណ នាថ្ងៃទី៣១មករា ពិភាក្សាអនុម័តវិសោនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ៤៨ថ្មីបី។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការចិន្រ្តៃសភាមកពីCPP បើកកិច្ចប្រជុំលើសំណើរធ្វើវិសោធនកម្មប្រការ៤៨ថ្មី(៣)នាព្រឹកមិញថ្ងៃទី២៣មករា។ កិច្ចប្រជុំនេះ ក៏មានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិក៏ចូលរួមដែរ រួមមានលោក យ៉ែម បុញ្ញាឬទ្ធិ និងលោក អេង ឆៃអ៊ាងចូលរួម។