សម្ដេចក្រឡាហោម ស ខេង អញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅបន្ដ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។

អង្គសន្និបាតនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គួរជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃនេះ នឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយឡែក សម្រាប់ពិធីបិទនឹងមានការអញ្ជើញជាអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕