ឯកឧត្តម សុខ ឥសាន៖ CPP បើកសិទ្ធទូលាយជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែបក្សប្រឆាំងបែរជាយកការបើកសិទ្ធទូលាយនេះ វាយប្រហារមកលើCPP ទៅវិញ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ចាប់ពី ថ្ងៃជ័យជំនះ លើរបបប្រល័យពូជសាសន៏ ខ្មែរក្រហម ប៉ុល ពត នា ថ្ងៃ ៧ មករា ១៩៧៩ មិនត្រឹមតែមនុស្ស ទេដែលបានរស់ទ្បើងវិញ ប៉ុន្តែ សិទ្ធិសេរីភាព ជំនឿសាសនា វប្បធ៌ម ជាតិ ក៏បានរស់ទ្បើងវិញដែរ រហូតដល់ប្រជាជន មានសិទ្ធិទូលំទូលាយក្នងការនិយមដល់វប្បធម៌ និងជំនឿសាសនាពីបរទេសទៀតផង ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា សង្គមកម្ពុជាទាំងមូល ត្រូវបានបើកទូលាយ ជូនប្រជាពលរដ្ឋ នូវជំនឿសាសនាវប្បធ៌ម ប្រពៃណីស្របតាមការចង់បានរបស់ខ្លួន ដោយមិនមានការហាមឃាត់ ការរារាំង ប្ញុ ការបង្ខិតបង្ខំអ្វីទ្បើយ ។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ផ្អែកលើគោលនយោបាយបើកទូលាយ និងគោរពសិទ្ធិពលរដ្ឋនេះ របស់គណបក្សប្រជាជនកម្ពុជា ប្រជាជនសប្បាយរីករាយក្នុងការប្រើសិទ្ធិរបស់ខ្លួន ដូចជា ប្រជាជនមានសិទ្ធិប្រារព្ធ ពិធីបុណ្យ ណូអែល បុណ្យចូលឆ្នាំសកល បុណ្យចូលឆ្នាំចិន-វៀតណាម និងបុណ្យចូលឆ្នាំប្រពៃណីយ៏ខ្មែរ ។ល។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកវិភាគ និង អ្នកនយោបាយប្រឆាំង មួយចំនួនបែរជាយកការបើកទូលាយនេះ ធ្វើការឃោសនាវាយប្រហារ់មកលើគណប្រជាជនកម្ពុជា ថាធ្វើឲ្យខូចជំនឿសាសនា វប្បធ៌មរបស់ជាតិទៅវិញ ដោយចោទថា រណបបរទេស ជាអាយ៉ងបរទេស ជាពិសេស ចិន និង យួន តែម្តង បានជាបើកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋ ប្រារព្វពិធីបុណ្យណូអែល បុណ្យចូលឆ្នាំសកល និងបុណ្យចូឆ្នាំ ចិន – យួន បានដោយសេរី ។ ម៉្យាងទៀត ការបេីកឲ្យ មានវិនិយោគ ពី ប្រទេសចិន ប្រទេស វៀតណាម ក៏ត្រូវទទួលរងនូវការវាយប្រហារ ពីអ្នកនយោបាយទាំងនោះដែរ ។

ឯកឧត្តម បានបន្តថា ឥទ្បូវ ជាឱកាសល្អណាស់សំរាប់អ្នកវិភាគ និងអ្នកនយោបាយប្រកួតប្រជែង បេីខ្លួនមសនគោលនយោបាយល្អជាង គណៈបក្សប្រជាជនកម្ពុជា ដោយចង់ហាមឃាត់ប្រជាជន មិនឲ្យធ្វេីពិធីបុណ្យណូអែល បុណ្យចូលឆ្នាំសកល បុណ្យចូលឆ្នាំ ចិន -យួន ទេ ស្នេីអស់លោកដាក់ក្នុងកម្មវិធីនយោបាយរបសមគណៈបក្សខ្លួនទៅ ហេីយទុកឲ្យប្រជាជនបោះឆ្នោតជូនអស់លោកទៅ ជាការស្រេចហេីយ ហេីយនៅពេលឈ្នះឆ្នោត អស់លោកយកកម្មវិធីនយោបាយរបស់អស់លោកទៅហាមឃាត់ប្រជាជនទៅ បើសិនជាប្រជាពលរដ្ឋគាំទ្រ ។ នេះជាសិទ្ធិសំរេចរបស់ប្រជាជន ជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេស ។ ដល់ពេលបោះឆ្នោត តើប្រជាជនបោះឆ្នោតគាំទ្រគណបក្សមួយ យើងនឹងបានដឹងលទ្ធផលជាមិនខាន ។