កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ ពាក់ព័ន្ធទៅនឹងខ្លឹមសារ និងនីតិវិធីដំណើរការ នៃកិច្ចប្រជុំ ASEP លើកទី១១


ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ឱ្យទទួលបានជោគជ័យ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីក្រុមការងារបច្ចេកទេសពាក់ព័ន្ធ បានប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ ពាក់ព័ន្ធទៅនឹងខ្លឹមសារ និងនីតិវិធីដំណើរការ នៃកិច្ចប្រជុំ ASEP លើកទី១១ ដែលដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ដែលសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ ពាក់ព័ន្ធទៅនឹងខ្លឹមសារ និងនីតិវិធីដំណើរការ នៃកិច្ចប្រជុំ ASEP លើកទី១១នេះ ធ្វើឡើងនៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថៃ្ងទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។