លោកជំទាវ ឡោក ខេង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រធានមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក​ និងសហការី


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាលនៃរដ្ឋសភា​ និង​ ឯកឧត្តម លោកជំទាវ​ សមាជិក សមាជិកា គណៈកម្មការបានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោក ឡេង តាំងលាង​ ប្រធានមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក​ និងសហការី នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជំនួបនេះ​ មានគោលបំណងសិក្សាស្វែងយល់ពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពិសេសយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ប័ណ្ណសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី នៅតាមរោងចក្រ និងមន្ត្រីរាជការ។