ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី និង ឯកឧត្តម ម៉ៅ ហាក់ អញ្ជើញចុះពិនិត្យ​លេីការងារការពារ​ច្រាំងទន្លេមេគង្គ


នាល្ងាចថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម និងក្រុមកាងារបានអញ្ជើញចុះពិនិត្យ​លេីការងារការពារ​ច្រាំងទន្លេមេគង្គ​ ប្រវែង​ ១៧០ម៉ែត្រ​ ដែលសម្រេចបាន​ ១០០%​ និងការជួសជុលច្រាំងទន្លេ​ប្រវែង​ ៧០ម៉ែត្រ​ ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានចាប់ផ្តេីមពី​ថ្ងៃទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដែលសម្រេចបាន​មកដល់ពេលនេះ​ ប្រមាណ​៩០% ហើយកិច្ចការនេះគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ​ ៕