អភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យ និងបញ្ជាឲ្យសាងសង់ស្ពានស្តៅ ស្រុកសង្គមថ្មី ដែលរងដោយឆេះព្រៃ


ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តមគោ ស៊ុំប៊ុនសឿតអភិបាលរងខេត្ត ឯកឧត្តមទែន សារុំសមាជិកក្រុម ប្រឹក្សាខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោសួស សុខដារ៉ាស្នងការនគរបាលខេត្ត លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ព្រមទាំងអជ្ញាធរស្រុកសង្គមថ្មីនិងស្ថាបន័ពាក់ពន្ធ័នានា បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់ដល់ទីតាំងស្ពានស្ទឹងស្តៅដែលរងការឆេះដោយសារភ្លើងឆេះព្រៃរាលមក។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានបញ្ជាទៅលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ត្រូវធ្វើការសាងសង់ស្ពាននេះជាបណ្តោះអាសន្នឡើងវិញចាប់ពីថ្ងៃនេះ។

បន្ទាប់ពីទទួលបានបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត ថ្ងៃនេះលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចាត់ក្រុមការងារចុះមកសិក្សាដើម្បីសាងសង់ស្ពាននេះឡើងវិញ ហើយឈើក៍ត្រូវបានដឹកជញ្ជូនមកកាន់ទីនេះដែរ។

សូមបញ្ជាក់ថាស្ពានស្ទឹងស្តៅនេះ គឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ អជ្ញាធរខេត្តក៍គ្រោងនិងសាងសង់ស្ពានដែកបាឡេក្នុងពេលឆាប់ៗនេះដែរ។ហើយស្ពានស្ទឹងស្តៅនេះគឺជាស្ពានសហគមរបស់ប្រជាពលរដ្ឋ មិនមែនជាស្ពានរបស់លោកបេន ដេវីសនោះទេ បើគិតពីស្ពាននេះទៅផ្ទះលោកបេនគឺមានចំងាយជាង១០គីឡូម៉ែត្រឯណោះ៕