នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់


នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណេីរដោយ​ ឯកឧត្តម​ សុខ​ លូ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ កំពង់ធំ​បានអញ្ជេីញជា​អធិបតី​ក្នុងកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ។

នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។
ឯកឧត្តម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និង មានវិធានការជួយពួកគាត់ពេលមានបញ្ហាអោយទាន់ពេលវេលា។ ដោយឡែក​ថ្នាក់ដឹកនាំ​ ស​ អ​ ក​ ខេត្ត​ត្រូវសហការជាមួយស្ថាប័នជំនាញ​ធ្វេីជាសេនាធិការអោយអភិបាលខេត្តធ្វេីការគ្រប់គ្រងដីសម្បទានសង្គមកិច្ចដែលរដ្ឋប្រគល់អោយដេីម្បីបែងចែកជាឡូត៍​ នឹងស្នេីសុំសម្តេចតេជោ​ កសាងផ្ទះជូនបងប្អូនដែលអត់ដីអត់ផ្ទះ​ ទាំង១៩៨គ្រួសារ។