រដ្ឋបាលខេត្តបាត់ដំបង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០


(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានបើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោយវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក ងួន រតន: អភិបាលខេត្តបាត់ដំបង នឹងមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាក់ថ្នាក់ ប្រធានមន្ទីរ អង្គភាពរដ្ឋនានាជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ចូលរួមជាង៥០០នាក់ នៅសាលសន្និសីទសាលាខេត្តបាត់ដំបង។

នៅក្នុងអង្គសន្និបាតនេះដែរ អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជំនាញនានាក្នុងខេត្តបាត់ដំបងមួយចំនួន បានឡើងធ្វើបទអន្តរាគមន៍ រាយការណ៍ពីលទ្ធផលការងារ ដែលសម្រេចបាននៅក្នុងឆ្នាំ២០១៩កន្លងមក និងលើកទិសដៅការងារបន្តឆ្នាំ២០២០នេះផងដែរ។

សូមបញ្ជាក់ដែរថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង នឹងត្រូវបិទបញ្ចប់នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕