ឯកឧត្តម អង្គ វង្ស វឌ្ឍានា អញ្ជើញជាអធិបតីក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ចំនួន ២២មុខ


នាព្រឹក ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ចំនួន ២២មុខ ដែលមានទម្ងន់ជាង ៨តោន នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕