លោកជំទាវ ចាន់ សុទ្ធាវី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម សាលដីកា


នាព្រឹក ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា នៅទីស្តីការក្រសួងយុត្តិធម៌ ៕