រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមជីកដាក់លូឆ្លងកាត់ផ្លូវរថភ្លើង ចំណុចខាងកើតផ្លូវតាំងកសាងចម្ងាយ ៤០០ម


ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងជើងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមានតំបន់មហាវិថីសហព័ន្ឋរុស្សុី តំបន់សង្កាត់កាកាបទី១ កាកាបទី២ និងសង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមជីកដាក់លូប្រអប់ទំហំ ៦ម កំពស់ ២ម ឆ្លងកាត់ផ្លូវរថភ្លើង ចំណុចខាងកើតផ្លូវតាំងកសាងចម្ងាយ ៤០០ម។
ការដ្ឋាននេះបានសហការជាមួយរាជាយស្ម័យយានកម្ពុជា នឹងបញ្ចប់នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
សូមបងប្អូនដែលឆ្លងកាត់ផ្លូវនេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។