លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការខួងអណ្តូងទឹកស្អាតអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋរស់នៅជនបទក្នុងតំបន់ដាច់ស្រយ៉ាលទូទាំងខេត្តប៉ៃលិន


(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកក្រកខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណ:កម្មាធិការសាខា ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មាធិការ និងដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ និង ស.ស.យ.ក.មូលដ្ឋាន នៅរសៀល ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះត្រួតពិនិត្យការខួងអណ្តូងទឹកស្អាតអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរស់នៅជនបទក្នុងតំបន់ដាច់ស្រយ៉ាលទូទាំងខេត្តប៉ៃលិន។

ដោយការចុះពិនិត្យនេះមានចំនួន ២អណ្តូង ស្ថិតនៅភូមិស្រះពីរ ឃុំអូរអណ្តូង និងភូមិអូរកន្ទាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានខួងអណ្តូងទឹកស្អាតសម្រេចបានរួចរាល់សរុបចំនួន ១៦អណ្តូង ស្ថិតនៅក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ដោយរងចាំការចាក់សាប បំពាក់ក្បាលស្នប់ និងដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់តាមសេចក្តីត្រូវការក្នុងសហគមន៍។

ដោយសាខាបន្តខួងអណ្តូងទឹកស្អាតជូនសហគមន៍ប្រជាពលរដ្ឋនៅជនបទទូទាំងខេត្តប៉ៃលិន សរុបចំនួន ៤៥អណ្តូង ក្នុងឆ្នាំ២០២០ នេះ ធ្វើយ៉ាងណាដោះស្រាយបានបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍ជនបទដាច់ស្រយ៉ាលជូនប្រជាពលរដ្ឋផងដែរ។