រដ្ឋបាលខេត្តសៀមរាប សេចក្តីណែនាំស្តីពីការជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី


រដ្ឋបាលខេត្តសៀមរាប បានពិនិត្យឃើញថា ស្នងការនគរបាលខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានយកចិត្តទុកដាក់សហការជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។

ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏សង្កេតឃើញថាមានចំណុចមួយចំនួន ដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ មានជាអាទិ៍ ប្រជាពលរដ្ឋនៅបន្តប្រើអត្តសញ្ញាណប័ណ្ណគំរូចាស់ដែលហួសសុពលភាព ឬមិនទាន់ហួសសុពលភាព ចំនួនប្រជាពលរដ្ឋបាត់អត្តសញ្ញាណប័ណ្ណច្រើន ប្រជាពលរដ្ឋគ្រប់អាយុមិនទាន់មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ និងអត្តសញ្ញាណ-ប័ណ្ណខុសទិន្នន័យជាមួយឯកសារផ្សេងៗ។

ដូចនេះ ដើម្បីពង្រឹងអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់ ស្នងការនគរបាល ខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ បន្តពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់លើការងារ ដូចមានក្នុងលិខិតខាងក្រោម៖