ប្រធាន​គ្រប់គ្រងកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចក្រុមការងារបច្ចេកទេសអន្តរជាតិ ចុះបេសកកម្ម្មក្នុងខេត្តកណ្តាល


នៅថ្ងៃព្រហស្បតិ៍ ៥កេីត ខែផល្គុន​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២០ លោក សែម សំណាង ប្រធាន​គ្រប់គ្រងកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចក្រុមការងារបច្ចេកទេសអន្តរជាតិ ចុះបេសកកម្ម្មក្នុងខេត្តកណ្តាល​ ក្នុងភូមិសាស្រ្តស្រុកកោះធំ​ ដើម្បីផ្ទៀងផ្ទាត់ លើលទ្ធផលការងារសិក្សាបឋម​គម្រោងស្តាព្រែក​ នៅស្រុកកោះធំ​ ខេត្តកណ្តាល​ ដោយមានការចូលពីតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ទីភ្នាក់ងារ​បារាំងសម្រាប់កាអភិវឌ្ឍន៍ AFD និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិចំនួនបីគឺ TA-INFRA, TA-ISWM និង TA-AGRI ដែលទទួលបន្ទុកផ្តល់សេវា បច្ចេកទេសលើការងារសិក្សាគម្រោងប្រព័ន្ធធារាសាស្រ្ត ការងារស្តារពែ្រកការកែលម្អការគ្រប់គ្រង ការថែទាំព្រែក​ និងការងារណែនាំដល់កសិករអំពីវិធីសាស្រ្តដាំដុះទំនើប ការដាំដុះដោយប្រើជីធម្មជាតិ ។

– បង្ហាញគំនូសប្លង់បច្ចេកទេសលើប្រព័ន្ធព្រែកដែលត្រូវស្តារឡេីងវិញ និងចុះពិនិត្យ​ទីតាំងសំណង់សិល្បការជាច្រេីនដែលនឹងត្រូវសាងសង់នាថ្ងៃខាងមុខនេះ​

– ពន្យល់ណែនាំដល់ប្រជាពលរដ្ឋ និងសហគមន៍កសិករប្រើប្រាស់ទឹកព្រែក​ អំពីវិធីសាស្រ្តដាំដុះ ការប្រើប្រាស់ជីធម្មជាតិ ការដាំដំណាំផ្សេងៗ និងការកែប្រែគុណភាពដី ដែលធ្វើយ៉ាងណាឲ្យដំណាំ ទាំងអស់នោះមានភាពធន់ទៅនឹងការបំរែបម្រួលអាកាសធាតុ ៕