កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ផ្នែក​ឯកជន​នៃ​ក្រុម​ការងារ​ឯកជន​


រាជធានី​ភ្នំពេញ៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​ផ្នែក​ឯកជន ដើម្បី​ពិនិត្យ​​​ដោះ​ស្រាយ​​តាម​​សំណូម​ពរ​ធុរកិច្ច​របស់​ក្រុម​ការងារ​ផ្នែកឯកជន។ តាម​រយៈ​កិច្ច​ប្រជុំ​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​​ផ្ដល់​ដំណោះ​ស្រាយ​លើ៤​អនុ​វិស័យ​ធំៗ​ ក្នុង​នោះ​រួម​មាន ​អនុ​វិស័យ​សុខាភិបាល
អនុវិស័យ​បឋម​សិក្សា និង​មធ្យម​សិក្សា​ ការ​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ និង​អនុវិស័យ​ឧត្ដម​សិក្សា ដោយ​ក្នុង​នោះ​មាន​៣០​ចំណុច​​​។

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្ដម​​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ​និង​​តំណាង​ស្ថាប័ន​ឯកជន​នានា៕

២៧ ​កុម្ភៈ ២០២០ | ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា