រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយផ្នែកឯកជន ដើម្បីពិនិត្យដោះស្រាយតាមសំណូមពរធុរកិច្ចរបស់ក្រុមការងារផ្នែកឯកជន។ តាមរយៈកិច្ចប្រជុំ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ដំណោះស្រាយលើ៤អនុវិស័យធំៗ ក្នុងនោះរួមមាន អនុវិស័យសុខាភិបាល
អនុវិស័យបឋមសិក្សា និងមធ្យមសិក្សា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអនុវិស័យឧត្ដមសិក្សា ដោយក្នុងនោះមាន៣០ចំណុច។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងតំណាងស្ថាប័នឯកជននានា៕
២៧ កុម្ភៈ ២០២០ | ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា