ឯកឧត្តម លឹម គានហោ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូបីជាន់


នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំក្រសួង អមដំណើរដោយមន្រ្តីបច្ចេកទេស មន្រ្តីសាលាស្រុកពញាឮ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូបីជាន់ប្រភេទ DBST ជំហានទី១ ប្រវែង ៥០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ឆ្លងកាត់ឃុំភ្នំបាត ឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដែលរហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៧០% ហើយ និងត្រៀមបន្តសាងសង់ជំហានទី២ មានប្រវែង ៥៦០០ ម៉ែត្រ បន្ថែមទៀតនាពេលដ៏ខ្លីខាងមុខផងដែរ ៕