សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់សម្ភារការពារទប់ស្កាត់វីរុស Covid-19 ដល់ក្រសួងការពារជាតិចិន


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំថ្នាក់ដឹកនាំក្រសួងការពារជាតិ ប្រគល់សម្ភារជាម៉ាស់ និងសម្ភារការពារទប់ស្កាត់វីរុស កូរ៉ូណាថ្មី ឬ Covid-19 ជូនក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។

ពិធីប្រគល់ និងទទួលសម្ភារនេះបានធ្វើឡើងនៅឯស្ថានទូតចិន រាជធានីភ្នំពេញ ក្រោមវត្តមាន សម្តេចពិជ័យសេនា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕