សម្ដេចក្រឡាហោម ស ខេង នាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង


(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជាច្រើននាក់ ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង

កម្មវិធីពិនិត្យព្យាបាល ដោយឥតគិតថ្លៃនេះ ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៤៖០០រសៀល នៅក្នុងអនុវិទ្យាល័យសម្តេចឪ ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

សូមគោរពអញ្ជើញពុកម៉ែ បងប្អូន យុវជន យុវនារី រស់នៅស្រុកកំចាយមារ ខេត្តព្រៃវែង ទាំងអស់ ដែលមានបញ្ហាសុខភាព អញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលាខាងលើ ដោយមេត្រី៕