ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ដីសម្រាប់បង្ករបង្កើនផល ជូនដល់អតីតយុទ្ធជន ចំនួន១០៧គ្រួសារ


ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន ជាច្រើនរូប បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ដីសម្រាប់បង្ករបង្កើនផល ជូនដល់អតីតយុទ្ធជន ចំនួន១០៧គ្រួសារ តាមរយៈការចាប់ឆ្នោត ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន១ហិកតា ពិធីនេះដែធ្វើឡើងក្នុងតំបន់អភិវឌ្ឍន៍ការ៉េ២ ស្ថិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។