នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកាសឲ្យចូលកាន់តំណែង អភិបាលខេត្ត និងអភិបាលរងខេត្តកណ្តាល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួស ឯកឧត្តម ម៉ៅ ភិរុណ។ ដោយឡែក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរង កណ្តាលវិញ ជំនួសកន្លែងឯកឧត្តម គង់ សោភ័ណ្ឌ។