ទេសរដ្ឋមន្ត្រី​ គន់​ គីម​ នាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះចំនួន​ ២២១គ្រួសារ​ នៅស្រុក​អន្លង់វែង


ល្ងាចថ្ងៃ​ទី២​ ខែមិនា​ ឆ្នាំ២០២០​ ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយខេត្ត​ឧត្តរមានជ័យ​ និងជាប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​​ រួមជាមួយ​ ឯកឧត្តម​ អ៊ុយ​ សំអាត​ ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃកាកបាទក្រហម​ កម្ពុជា​ បាននាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះចំនួន​ ២២១គ្រួសារ​ នៅស្រុក​អន្លង់វែង​ ។

ឯកឧត្ដម​ អ៊ុយ​ សំអាត​ បានេីកឡេីងថា​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​​ តែងតែគិតគូដល់បងប្អូនយេីងជាក់ស្តែងថ្ងៃនេះ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ បានអោយ​ឯកឧត្តម​ នាំអំណោយមកចែកជូនបងប្អូនយេីង។
ជំនួសមុខប្រជាពលរដ្ឋ​ដែលទទួលបានអំណោយក្នុងពេលនេះ​ ឯកឧត្តម​ គន់​ គីម​ ប្រធានកិត្តិយស​ សាខាកាកបាទ​ក្រហមខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ដែលបានផ្តល់អំណោយដល់អ្នកងាយរងគ្រោះនៅស្រុកត្រពាំងប្រាសាទ​ និងស្រុកអន្លង់វែង​ ៤៣០គ្រួសារ​ និង​ សូមជូនពរអោយសម្តេច​ទាំងពីរ​ ព្រមទាំងក្រុមគ្រួសារ​ បានសេចក្តីសុខសប្បាយ​ ជោគជ័យ​គ្រប់ការងារ​។

ឯកឧត្ដម​ ក៏បានសុំអោយបងប្អូន​ប្រជាពលរដ្ឋ​យេីងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព​ផ្ទាល់ខ្លួន​ និងត្រូវប្រុង​ប្រយ័ត្ន​ចំពោះអគ្គីភ័យ​ នៅក្នុងរដូវប្រាំងនេះ។