ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញសួរសុខទុក្ខ និងបាននាំយកអំណោយឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ


នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញសួរសុខទុក្ខ និងបាននាំយកអំណោយ អង្ករ និងថវិកាឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕